ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារតែការអន្តរាគមន៏យឺតពេលពីEDCនឹងរថយន្តពន្លត់អគ្គិភ័យ!

ភ្នំពេញៈ មានករណីរថយន្តកុងទ័ន័រធុនធំមួយគ្រឿងបើកទាក់ខ្សែភ្លើង ខណៈដែលកំពុងតែមានភ្លៀងធ្លាក់ផងនោះ ស្រាប់តែដាច់ខ្សែភ្លើងបង្កឲ្យទុស្សេមានអណ្តាតភ្លើងឆាបឆេះតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ទី​២៥ ខែ​កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងទ័នឺរធុនធំមួយគ្រឿងមិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងហើយក៏បានទាក់ខ្សែភ្លើងដែលរត់កាត់ផ្លូវនោះ បណ្តាលឲ្យដាច់ ខណៈដែលមេឃកំពុងតែភ្លៀងផងនោះក៏បានឆ្លងចរន្តអគ្គិសនីទុស្សេហើយក៏ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់២បំពង់តែនៅមិនរលត់ដោយសារតែខាងEDCគាត់មិនទាន់បិទចរន្តភ្លើង។ លុះស្រាប់តែយូរទៅប្រហែលជាជិតកន្លះម៉ោងខាងEDCបានគាត់បិទភ្លើងខណៈដែលអណ្តាតភ្លើងបន្តឆាបឆេះកាន់តែខ្លាំងឡើងៗហើយក៏មិនឃើញវត្តមានរថយន្តពន្លត់អគ្គិភ័យស្រាប់តែបងប្អូនប្រជាពលរដ្ឋជួយគ្នាម្នាក់មួយដៃមួយជើងទាញទុយោទឹកក្នុងផ្ទះម្នាក់មួយមកបាញ់ពន្លត់បានរលត់ហើយបានរថយន្តសង្គ្រោះនឹងពន្លត់អគ្គិភ័យមកដល់ហើយបន្តបាញ់ឲ្យអស់ផ្សែងនឹងរលត់១០០%​។

ក្រោយពេលកើតហេតុខាងEDCក៏បានមកតចរន្តភ្លើងទាំងពាក់កណ្តាលយប់ព្រោះខ្សែភ្លើងធ្លាក់របាត់រប៉ាយពេកផ្លូវខ្លាចមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​៕

មតិយោបល់