ភ្នំពេញៈ លោកឧត្តមសេនីយ៍(ផ្កាយ២)ម្នាក់ មានប្រពន្ធលួចលាក់ត្រូវបានប្រពន្ធដើមតាមទាន់ ក៏ផ្ទុះហិង្សាវ៉ាយបំបែកកញ្ចាក់រថយន្ត និងកញ្ចក់ទ្វារផ្ទះរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋចេញមកមើល ព្រមទាំងសមត្ថកិច្ចប៉ូលិសនិងប៉េអឹមមកព្រោងព្រាត នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៦R ផ្លូវលេខ៥ ក្នុងបុរីលឹមឈាងហាក់ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្វាមីរបស់គាត់មានឈ្មោះ ឡ.ទ ភេទប្រុស ជនជាតិខ្មែរ មុខរបរធ្វើការជានាយឧត្តមសេនីយ៍ទោ(ផ្កាយ២) ខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
បើតាមសម្ដីប្រពន្ធដើមបានប្រាប់សារព័ត៌មានយើងឲ្យដឹងថាគាត់បានចាប់ដៃគ្នាជាមួយនឹងស្វាមីរបស់គាត់អស់រយៈពេលជាង១០ឆ្នាំមកហើយ មានកូនដល់ទៅ៣នាក់ ក្នុងរយៈពេលកន្លងមកគាត់រកស៊ី ទិញដីលក់ដី កាន់តែឡើងទៅមានទៅមានទៅរហូត ដល់មានផ្ទះវីឡាមានមុខរបរលក់ឡានទិញឡាននិងស្វាមី បានធ្វើការនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋាន្តរសក្តិ ឧត្តមសេនីយ៍ទោ (ផ្កាយ២) មួយរយៈពេលនេះប្ដីរបស់គាត់មានចរិតប្លែក ចេះដើរបាត់ពីផ្ទះនិងវាយប្រពន្ធថែមជាំមុខជាំមាត់ទៀត លុះមកដល់ថ្ងៃកើតហេតុខាងលើ ប្រពន្ធរបស់គាត់បានតាមទាន់ឃើញស្វាមីរបស់គាត់បានមកឈប់រថយន្តនៅមុខផ្ទះមួយទៅផ្ទះលេខ6Rផ្លូវលេខ៥ ក្នុងបុរីលឹមឈាងហាក់ចំការដូង បានមកដល់ដោយសារតែខឹងពេកគាត់បានយកដុំថ្មវាយកញ្ចក់ឡានឡិចស៊ីស៥៧០ ខាងក្រោយខាងចំហៀងព្រមទាំងបែកកញ្ចក់ផ្ទះ ធ្លាក់មកត្រូវជើងគាត់ដែលរងរបួសមុតជើង រយះគួរសម។ ចំណែកភាគីខាងស្វាមីព្រមទាំងប្រពន្ធចុងមិនឃើញនៅក្នុងផ្ទះប្រហែលសម្ងំឬក៏ចេញតាមទ្វារក្រោយបាត់ក៏មិនដឹង ដោយមិនហ៊ានចេញមកតតាំងឡើយ។
ក្រោយមកខាងប្រពន្ធដើមបានចេញទៅព្យាបាលរបួសជើងហើយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីបញ្ជូនសំណុំរឿងទៅតាមនិតិវិធីច្បាប់៕
មតិយោបល់