ព័ត៌មានជាតិ

វិធី​សាមញ្ញៗ ដើម្បី​កម្ចាត់​ជាតិ​ពុល​ដែល​នៅ​ជាប់​នឹង​បន្លែ​ផ្លែឈើ

ស្ត្រី​មេផ្ទះ​គ្រប់​រូប​តែង​តែ​មាន​លផល​លំបាក​ក្នុង​ការ​ជ្រើស​រើស​អាហារ ដែល​មាន​ផា​សុខ​ភាព​សម្រាប់​ក្រុម​គ្រួសារ​ណាស់ ព្រោះ​បន្លែ​ផ្លែ​ឈើ​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ថ្នាំ​គីមី​ដែល​គេ​ប្រើ​ដើម្បី​សម្លាប់​សត្វ​ល្អិត។ ហេតុនេះ​ហើយ​ក្នុង​នាម​ជា​មេផ្ទះ​គ្រប់​រូប​គួរ​តែ​ស្វែង​យល់​ឲ្យ​ច្បាស់​ពីវិ​ធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ជាតិ​ពុល​ដែល​នៅ​ជាប់​នឹង​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​សាមញ្ញៗ ដើម្បី​កាត់​បន្ថយ​សារ​ធាតុ​ពុល ដែល​តោង​ជាប់​នឹង​បន្លែ​ផ្លែឈើ៖

១. ត្រាំ​ផ្លែឈើក្នុងទឹក​ធម្មតា​ឲ្យ​បាន​រយៈ​ពេល ៥ ទៅ ១០ នាទី​មុន​នឹង​លាង​សម្អាត ឬក៏​ប្រើ​ទឹក​អង្ក​សម្រាប់​លាង​ក៏​បាន ធ្វើ​បែប​នេះ​អាច​កាត់​បន្ថយ​សារ​ធាតុ​ពុល​ដែល​បន្សល់​ទុក​ពី​ថ្នាំ​សម្លាប់​សត្វ​ល្អិត។
២. ប្រើប្រាស់អំបិល ៥ ភាគរយនៃទឹកដើម្បីលាងសម្អាតផ្លែឈើ។
៣. ត្រសក់ ឬផ្លែឈើសម្បូរទៅដោយសារធាតុពុលច្រើន​បំផុត​នៅ​លើ​សំបក ដូច្នេះ​អ្នក​គួរ​តែបក​សំបក​ចេញ​មុន​ពេល​ដែល​បរិភោគ។
៤. កំដៅនៃសីតុណ្ហភាពខ្ពស់ឲ្យជាដំណោះស្រាយក្នុងការ​សម្លាប់​ជាតិពុល ដែល​នៅ​ជាប់​នឹង​បន្លែ​ផង​ដែរ។ បន្ទាប់​ពី​លាង​សម្អាត​ជា​មួយ​ទឹក​ក្តៅអ៊ុនៗ អាច​សម្អាត​ជាតិ​ពុល​បាន ៣០ ភាគរយ។ ក្រោយ​មក​ចម្អិន​នៅ​សីតុណ្ហភាព​ខ្ពស់ អាច​លុប​បំបាត់​សារ​ធាតុ​ពុល ដែល​បន្សល់​ទុក​ពី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​បាន​ដល់​ទៅ ៩០ ភាគ​រយ។
៥. ពន្លឺព្រះអាទិត្យអាចជួយសម្ចាត់ជាតិពុល ដែល​នៅ​ជាប់​នឹង​បន្លែ​ផង​ដែល បើ​ទោះ​ជា​វា​ធ្វើ​ឲ្យ​ផ្លែឈើ ឬបន្លែ​ស្រពោន​បន្តិច​ក៏​ដោយ។ ស្លឹក​បន្លែ​ដែល​ហាល​នៅ​ក្រោម​ពន្លឺ​ព្រោះ​អាទិត្យ​រយៈ​ពេល ៥ នាទី​អាច​ជួយ​កាត់​បន្ថយ​សារ​ធាតុ​ពុលប្រហែល​ជា ៦០ ភាគរយ៕
13935695551

មតិយោបល់