ព័ត៌មានជាតិ

ចោរមួយក្រុមស្ទាក់ប្លន់យកម៉ូតូពីយុវជន២នាក់ បានសម្រេច

ភ្នំពេញៈ ក្រុមជនសង្គមងងឹតមួយក្រុមមានគ្នា៤ទៅ៥នាក់បានឈរស្ទាក់ចាំធ្វើសកម្មភាពវាយជនរងគ្រោះម្នាក់ក្នុងចំណោមគ្នា២នាក់ បណ្ដាលឲ្យរងរបួសបែកក្បាលប្លន់ រួចប្លន់យលម៉ូតូសេ១២៥ ស៊េរី២០១៥មួយគ្រឿងបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោលអស់កាលនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវR6 កែងនិងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឈន សាម្មឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្នោត”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម និងស្នាក់នៅបច្ចុប្បន្នសង្កាត់ផ្សាអូឬស្សី៤ ខណ្ឌ៧មករា។ ចំណែកម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅនោះ ម៉ាកហង់ដាឌ្រីមស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV.7596។

ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហតុ គឺរូបគាត់និងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូមកពីលេងជាបងប្អូននៅម្ដុំផ្លូវទំនប់៧០ ខណ្ឌឫស្សីកែវ ហើយបានត្រឡប់មកផ្ទះជួលរបស់ខ្លួ នដែលនៅផ្សារអូរឫស្សី៤ ខណ្ឌ៧មករា ដោយជិះឌុបគ្នាតាមបណ្ដោយផ្លូវR6 ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ៤ទៅ៥នាក់បានឈរស្ទាក់ពីមុខនិងវាយជនរងគ្រោះម្នាក់ក្នុងចំណោមគ្នា២នាក់ បណ្ដាលឲ្យរងរបួសបែកក្បាល រួចប្លន់យកម៉ូតូបានសម្រេច ហើយនាំគ្នាជិះ និងគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលរកមុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់