ព័ត៌មានជាតិ

ក្មេងស្រីម្នាក់យកខ្សែមកវចងកលេង បែរជាជួបរឿងមែនទែន ស៊ឹងតែក្ស័យជីវិត ម្ចាស់គ្លីនិកតឿនឲ្យក្រុមគ្រួសារដឹកយកចេញ

ភ្នំពេញ: ក្មេងស្រីអាយុទើប៨ឆ្នាំម្នាក់ ខណ:ដែលយកខ្សែមកចង.កលេង ដោយចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរ បែរជាជួបរឿងមែនទែន រអិលជើង ខ្សែរឹតក ប្រកាច់ត្រដរខ្យល់ ជីដូនឃើញភ្លាមចាប់ស្រាយ យកទៅគ្លីនិក ក្នុងភូមិ តែគ្រូពេទ្យពិនិត្យមើលហើយ អត់លទ្ធភាព អត់ជំនាញ មានតែឲ្យក្រុមគ្រួសារបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងរងគ្រោះ ឈ្មោះ អូន អាលីណា ភេទស្រី អាយុ ៨ឆ្នាំ រស់នៅជាមួយជីដូន នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ លេងតែម្នាក់ឯងនៅផ្ទះជាន់លើ ជីដូនរវល់តែនៅផ្ទះជាន់ក្រោម រហូតដល់ឮសូរសំឡេង ត្រដរខ្យល់ សាច់ញាតិរត់ឡើងទៅមើល បែរជាប្រទះឃើញ ក្មេងស្រី ចងខ្សែមកចងកលេង ជាប់នឹងបង្កាន់ដៃជណ្តើរ ទើបឆោឡោ ស្រាយដឹកយកទៅគ្លីនិក សេរីវង្ស ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តែគ្រូពេទ្យ គ្មានលទ្ធភាពជួយសង្គ្រោះ ព្រោះក្មេងស្រី ក្នុងសភាពធ្ងន់ធ្ងរពេក ប្រាប់ឲ្យក្រុមគ្រួសារ ទំនាក់ទំនងហៅរករថយន្តសង្គ្រោះ ដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ ធំដើម្បីសង្រ្គោះបន្ត៕

មតិយោបល់