ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! ក្រុមចោរឆបោក តេទូរសព្ទមកបោកចំប៉ូលិសចរាចរណ៍ស្រុកកំពង់ត្រឡាច ដោយប្រើល្បិចមានសាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍​ កំពុងកក្រើកផ្អើលពេញFacebook

កំពង់ឆ្នាំងៈ យោងតាមគណនីFacebook ឈ្មោះ UM Chamroeun បានបង្ហោះឲ្យដឹងថា មានករណីមន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រឡាចម្នាក់ ត្រូវបានក្រុមចោរឆបោកលុយ ដោយបានទូរសព្ទមកឆបោកយកលុយប្រឌិតរឿងថា ប្អូនរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយឲ្យលោកជួយផ្ញើរលុយទៅឲ្យដើម្បីសម្រួលគ្នាបញ្ចប់រឿង ប៉ុន្តែប្រហែលជាក្រុមចោរទាំងនោះដឹងខ្លួនថាធ្វើមិនបានសម្រេច ​ក៏ប្រញាប់បិទទូរសព្ទតែម្តង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ ចៀសវាងចាញ់បោកក្រុមឆបោកខាងលើ។

ក្នុងនោះដែរ ក្រុមការងារPost News Media បានទំនាក់ទំនងទៅលោកអធិការស្រុកកំពង់ត្រឡាច ដើម្បីចង់បានព័ត៌មានលម្អិតបន្ថែមទៀត ថាតើពិតជាមានករណីនេះមែនឬក៏អត់ ប៉ុន្តែលោកអធិការមិនបានលើកទូរសព្ទរបស់អ្នកកាសែតនោះទេ៕

មតិយោបល់