ព័ត៌មានជាតិ

ករណីយុវជនម្នាក់ចងកសម្លាប់ខ្លួន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង៥នាទីរសៀល ចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ណម រ៉ុន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅនៅភូមិអូរអាចម៍កុក ឃុំអូសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីអត្តឃាតចងក។

ជនរងគ្រោះឈ្មោះ ថៃ មៀន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ម្ដាយឈ្មោះ ទី ហៀក អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ
មានកូនចំនួន ៥នាក់ ស្រី៣នាក់ ជនរងគ្រោះកូនទី៥ (មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាប្អូនថ្លៃម្ចាស់ផ្ទះ)។

យោងតាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះបានឲ្យដឹងថា កូនខ្លួនបានទៅ លេងផ្ទះរបស់កូនប្រសារជារៀងរាល់ថ្ងៃ នៅថ្ងៃកើតហេតុ មានម្ដាយចាស់នៅផ្ទះម្នាក់ឯង ពេលនោះជនរងគ្រោះបានយកខ្សែនីឡុង ពណ៌ស ប្រវែង ៣ម៉ែត្រ ទៅចងកនៅខាងក្រោយផ្ទះ ចម្ងាយប្រហែលជាង ១០ម៉ែត្រ ចងនិងមែកត្របែកកម្ពស់ ២ម៉ែត្រ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ។

សូមបញ្ជាក់៖ កាលពីមុនជនរងគ្រោះបានរត់ទៅចងក ជារៀងរាល់ដង តែបានអ្នកជិតខាងជួយទាន់។

មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រាសាទលេបថ្នាំជាប្រចាំ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសពបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយចងកប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់