Post News Media ព័ត៌មានជាតិ កំពុងជិះម៉ូតូ...

កំពុងជិះម៉ូតូសុខៗ ត្រូវគេជិះតាមពីក្រោយ កាប់ផង វាយផងរបួសធ្ងន់!!!

ព្រៃវែង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលបុរសម្នាក់ ត្រូវបានជនសង្ស័យវាយនិងកាប់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ចំណែកក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ភាង វី ភេទប្រុស អាយុ៣៧ឆ្នាំ កំពុងជិះម្នាក់ឯងត្រឡប់មកពីធ្វើការងារក្នុងស្ថានភាពស្រវឹង ស្រាប់តែត្រូវជនសង្ស័យ២ម៉ូតូជិះមកពីក្រោយវាយនិងកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង។

ចំណែកមូលហេតុ សង្ស័យផ្តើមចេញពីរឿងគំនុំ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

Loading...