Post News Media ព័ត៌មានជាតិ រថយន្តកាមរីបា...

រថយន្តកាមរីបាឡែន បុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្តាលរាត្រី ខ្ទេចរថយន្តស៊ីណាមួយគ្រឿង

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្តាលរាត្រី ខ្ទេចរថយន្តស៊ីណាមួយគ្រឿង និងបណ្តាលឲ្យមានអ្នករបួសផងដែរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវលេខ៧៣ (ក្រចេះ-ខ្លាស្ទុះ) ចំណុចកែងម្លប់ឃ្លឿ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2751 (ខូចធ្ងន់) អ្នកបើកបរដោឈ្មោះ ឃាង សុខលី ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ដល់ចំណុចកើត ហេតុខាងលើ ក៏រេចង្កូតទៅបុក សរសរសំយ៉ាបចំហៀងផ្ទះអស់ ចំនួន២ដើម ម៉ូតូម៉ាកស្មាក់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ១គ្រឿង និងរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1557(ខូចស្រាល) ដែលចតទុកនៅចំហៀងផ្ទះបណ្តាលឲ្យមានអ្នករបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន (ឆ្នាំងពីរ)។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង វត្ថុតាងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...