ព័ត៌មានជាតិ

ដាក់ថ្នាំបំពុលឆ្កែងាប់អស់១៣ក្បាល ចូលលួចម៉ូតូ១គ្រឿងបានដោយសុវត្ថិភាព

ពោធិ៍សាត់: នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះមានករណីចោរចូលបំពុលឆ្កែងាប់អស់១៣ក្បាល រួមលួចយកម៉ូតូ១គ្រឿងពីក្នុងផ្ទះឈ្មោះ ថន ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ គង អ៊ីន អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃកន្ទួត ឃុំតាណេ ខេត្តពោធិ៍សាត់។

បើតាមឈ្មោះថន ធីម ដែលម្ចាស់ម៉ូតូបានបា្រប់ថា ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-0478 ៕

មតិយោបល់