កាលពីថ្ងៃទី២ខែមីនា កូរ៉េខាងជើងបានគម្រាមប្រើប្រាស់កំភ្លើងធំឬកាំជ្រួចមីស៊ីល បាញ់ទម្លាក់ ខិតប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ដែលបង្ហោះចេញពីកូរ៉េខាងត្បូង។ សកម្មភាពខាងលើកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧប្បទ្វីកូរ៉េ ក្នុងពេលអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធរួម។ គេហទំព័រUriminzokkiri របស់កូរ៉េខាងជើងបានផ្សាយថា ទាហានកូរ៉េខាងជើងនឹងបាញ់ទម្លាក់រាល់ប៉េងប៉ោងហោះ ឬយន្តហោះគ្មានមនុស្សបើកនាំខាត់ប័នទៅផ្សព្វផ្សាយនៅកូរ៉េខាងជើងនោះ។ កូរ៉េខាងជើងជាប្រទេសតែមួយគត់ដែលបានបាចខិតប័ណ្ណទៅកូរ៉េខាងជើង ជាការបំពាន់ទៅនឹងអធិបតេយ្យភាពនិងតម្លៃថ្លៃថ្នូររបស់មួយ។ សកម្មភាពទាំងនោះបង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជម្រុញឲ្យមានសង្គ្រាមតែប៉ុណ្ណោះ។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែល កូរ៉េខាងត្បូង និងអាមេរិក បានចាប់ផ្តើមធ្វើសម យុទ្ធរួមកម្លាំងទាហានជើងទឹក នៅមុន ពេលដែលសមយុទ្ធកម្លាំងទាហានទ្រង់ ទ្រាយធំដែលនឹងចាប់ផ្ដើមនៅសបា្ដហ៍ ខាងមុខធ្វើឱ្យកូរ៉េខាងជើងសម្ដែងការខឹង សម្បាជាខ្លាំង ។ ការធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកនេះចូលរួមដោយនាវាចម្បាំងកូរ៉េ ខាងត្បូង១០គ្រឿង អមដោយយន្ដហោះ ឈ្លបការណ៍ និងឧទ្ធម្ភាគចក្រជាច្រើន គ្រឿងផងដែរ ហើយក្នុងនោះ ក៏មានការ ចូលរួមពីនាវាពិឃាតអាមេរិក US Aegis និងឧទ្ធម្ភាគចក្រ Sea Hawkផង ដែរ ។ នេះបើតាមការប្រកាសឱ្យដឹងពី អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កូរ៉េខាងត្បូង ។
អ្នកនាំពាក្យបញ្ជាក់ថា “ការធ្វើសម យុទ្ធនេះគឺដើម្បីពង្រឹងសមត្ថភាពនៅក្នុង ការចូលរួមកម្លាំងការពាររួមរបស់ សម្ពន្ធមិត្ដ” ។
នេះជាការធ្វើសមយុទ្ធមុនមួយរបស់ កម្លាំងទាហានជើងទឹកប្រទេសទាំងពីរ ខណៈដែលគម្រោងធ្វើសមយុទ្ធជាប្រចាំ នឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែកុម្ភៈ ដែល មានរយៈពេល៨សបា្ដហ៍ទើបបញ្ចប់ទៅ វិញ។ ការសមយុទ្ធទ្រង់ទ្រាយធំនោះមាន ការចូលរួមពីកម្លាំងទ័ពអាកាស, ទ័ព ថ្មើរជើង និងកងទ័ពជើងទឹកសរុបទាំង អស់ប្រមាណ២០០.០០០នាក់ និង កម្លាំងទាហានអាមេរិកប្រមាណ៣.៧០០ នាក់ផងដែរ ។ ជាមួយគ្នានោះដែរ សម យុទ្ធតាមរយៈកុំព្យួទ័រក៏ត្រូវធ្វើឡើងរយៈ ពេលមួយសបា្ដហ៍ផងដែរដោយគេឱ្យ ឈ្មោះថា Key Resolve ។
ការធ្វើសមយុទ្ធខាងលើនេះកើតឡើង ជាប្រចាំឆ្នាំរវាងអាមេរិក នឹងកូរ៉េខាង ត្បូងស្ថិតនៅតាមបន្ទាត់ព្រំដែនឧបទ្វីប កូរ៉េ ។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីន តោនបានបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ គឺក្នុងលក្ខណៈជាការការពារប៉ុណ្ណោះ ។ ប៉ុន្ដែទោះបីយ៉ាងណា នៅក្នុងក្រសែភ្នែក របស់កូរ៉េខាងជើងមើលឃើញថា ជាការ ប៉ុនប៉ងឈ្លានពានមកលើបូរណភាពទឹក ដីរបស់ខ្លួន ។ នៅថ្ងៃច័ន្ទទី២ខែមីនា កូរ៉េខាងជើងបានបាញ់កាំជ្រួចចូលទៅក្នុងសមុទ្រ និងប្ដេជ្ញាថា នឹងធ្វើការវាយប្រហារឥតប្រណីប្រឆាំងនឹងស.រ.អា និងកូរ៉េខាងត្បូង នៅពេលពួកសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធារួមក្នុងទ្រង់ទ្រាយធំនោះ។ ទីភ្នាក់ងារ សារព័ត៌មានយន់ហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់កាំជ្រួចរយៈជិតពីរគ្រាប់ ចូលទៅក្នុងសមុទ្រខាងកើត មុនការចាប់ផ្តើមសមយុទ្ធយោធារបស់ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីងតោន ដែលបានធ្វើឲ្យក្រុងព្យុងយ៉ាងខឹងសម្បារនោះ។ សារព័ត៌មាន KC.NA ផ្លូវការ ដែលបានដកស្រង់សំដីអ្នកនាំពាក្យកងទ័ពប្រជាជនកូរ៉េ (KPA) និយាយថា «សភាពការណ៍នៅលើឧបទ្វីបកូរ៉េ កំពុងខិតចូលទៅរកសង្គ្រាមទៀតហើយ»។
មធ្យោបាយ តែមួយ ដើម្បីដោះស្រាយការឈ្លានពាន និងសង្គ្រាមរបស់ចក្រពត្តិនិយមអាមេរិក និងពួកដៃជើងរបស់គេ គឺមិនមែនចរចាឬសន្តិភាពនោះទេ។ ពួកគេគួរតែទទួលនូវការវាយប្រហារដោយឥតប្រណីប៉ុណ្ណោះ៕
មតិយោបល់