(តូក្យូ)៖ មនុស្ស ០៩នាក់បានស្លាប់ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើកកម្រិត ៦,៥ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារប្រជុំកោះគ្យូសូ ភាគនិរតីប្រទេសជប៉ុន កាលពីយប់មិញនេះ។ នេះបើតាមការចេញ ផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីកាលពីយប់មិញនេះ ក៏បានបណ្តាលឲ្យលំនៅដ្ឋានជាច្រើនរងការខូចខាត មានទាំងការ បាក់រលំ, អគ្គីភ័យឆាបឆេះ, និង មនុស្សរាប់រយនាក់រងរបួស។ តាមពិតទៅវាជាគ្រោះរញ្ជួយដីកម្រិត បង្គួរនោះទេ ប៉ុន្តែដោយសារតែវាបានកើតឡើងចំតំបន់ដែលមានមនុស្សរស់នៅកកកុញ និង កម្រ កើតមានគ្រោះរញ្ជួយដីនោះ ទើបបណ្តាលឲ្យមនុស្សស្លាប់ និង រងរបួសច្រើននាក់បែបនេះ។
គួរបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ មនុស្សម្នារាប់ម៉ឺននាក់នៅតែបន្តរស់នៅខាងក្រៅ លំនៅដ្ឋានរបស់ពួកគេជាបណ្តោះអាសន្នសិន រង់ចាំការជួយសង្គ្រោះពីរដ្ឋាភិបាល។ អគារគ្រប់ប្រភេទ នៅប្រជុំកោះគ្យូស៊ូ ភាគនិរតី ប្រទេសជប៉ុន ត្រូវបានទូរទស្សន៍ក្នុងស្រុកបង្ហាញពីសភាពខូចខាតធ្ងន់ធ្ងរ និង ខ្លះទៀតបានដួលរំលំទាំងស្រុងតែម្តង៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់