ព័ត៌មានសុខភាព

អាថ៌កំបាំង៦យ៉ាងដែលគ្រប់គ្នាពុំធ្លាប់ដឹង អំពីការថើបគ្នា

ការថើបគ្នា គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្ហាញពីក្តីស្រឡាញ់ ដែលឪពុកម្តាយតែងតែធ្វើដាក់កូនៗ ជាពិសេសគូស្នេហ៍តែម្តង។ ក៏ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងថា ការថើប ក៏អាចផ្តល់នូវភាពវិជ្ជមាន និងអវិជ្ជមានចំពោះរាងកាយនោះទេ។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងមួយចំនួនដែលអ្នកពុំទាន់ដឹងពីការថើបគ្នា៖

ការថើបជាថ្នាំ
ការថើបអាចជួយជំរុញដល់ការផលិតអ័រម៉ូន Endorphin ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងរងាកាយ មានភាពប្រសើរឡើងជាងថ្នាំបំបាត់ការឈឺជាប់ទៅទៀត។ ម្យ៉ាងវិញទៀត ការថើបក៏អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយផងដែរ។

ការថើបជួយឲ្យអ្នកមានសុខភាពល្អ
ការសិក្សាមួយចំនួនបានរកឃើញថា ការថើបអាចជួយឲ្យសុខភាពកាន់តែប្រសើរឡើង ដោយសារតែវាអាចធ្វើឲ្យឈាមរត់បានល្អ ការពារ និងកាត់បន្ថយបញ្ហាឈឺក្បាល បង្កើនសុខភាពស្បែក។

គូស្វាមី ដែលបានថើបគ្នាច្រើនដងក្នុងមួយថ្ងៃ ប្រឈមនឹងហានិភ័យសុខភាពដូចជាជំងឺបេះដូង តិចជាងគូស្នេហ៍ ដែលមិនបានថើបគ្នាសោះ ។ នោះហើយជាមូលហេតុដែលអ្នកគួរតែថើបគូស្នេហ៍ឲ្យបានញឹកញាប់ និងចង់ចាំជានិច្ចថា ការថើបអាចជួយឲ្យអ្នកមានសុខភាពល្អ។

ការថើបជួយដុតបំផ្លាញកាឡូរី
ការថើបមិនមែនជាលំហាត់ប្រាណនោះទេ ហើយវាក៏មិនអាចជួយឲ្យអ្នកស្រកទម្ងន់មានប្រសិទ្ធភាពដែរ ប៉ុន្តែវាអាចជួយដុតបំផ្លាញលើសពី ១៥០០កាឡូរីក្នុងមួយម៉ោង។

ការថើបអាចជួយកាត់បន្ថយភាពចាស់
ការថើបបែបបារាំងអាចជួយឲ្យសាច់ដុំនៅលើផ្ទៃមុខមានចលនាច្រើន ដូច្នេះវាប្រៀបដូចជាលំហាតប្រាណមួយដែលអាចជួយរក្សាផ្ទៃមុខឲ្យនៅវ័យក្មេង។ ជំនួសឲ្យប្រើប្រាស់ម្សៅក្រែមប្រឆាំងនឹងភាពចាស់ដែលត្រូចចំណាយលុយច្រើន អ្នកគួរតែប្តូរមកថើបឲ្យបានទៀងទាត់វិញប្រសើរជាង។

ការថើបអាចឆ្លងមេរោគ
ការថើបមិនអាចឆ្លងជំងឺបាននោះទេ ប្រសិនបើអ្នក និងគូស្នេហ៍មានសុខភាពល្អ។ ក៏ប៉ុន្តែប្រសិនអ្នកមានជំងឺឆ្លងមួយចំនួនដូចជា ជំងឺប៉េស រលាកថ្លើមប្រភេទ B និងជំងឺផ្តាសាយ ត្រូវតែមានការប្រុងប្រយ័ត្ន។

ការថើបអាចឆ្លងបាក់តេរី ២៧៨ប្រភេទផ្សេងគ្នា
នេះជាភាពអវិជ្ជមានមួយទៀតនៃការថើបមាត់គ្នាតាមស្ទាយ៍អឺរ៉ុប ប៉ុន្តែមិនមែនមានន័យថា អ្នកគួរឈប់ថើបគូស្នេហ៍នោះទេ។ វាមិនជាបញ្ហានោះឡើយ ប្រិនបើអ្នកទាំងពីរមានសុខភាពល្អ និងធ្វើអនាម័យសម្អាតធ្មេញបានត្រឹមត្រូវ បាក់តេរីនឹងកាត់បន្ថយ៕

មតិយោបល់