ព័ត៌មានជាតិ

មិញៗនេះ! រថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បុករះរ៉ឺម៉កឡាំប៉ាតា បណ្តាលឲ្យសិស្សសាលាទួនហ្វា៦នាក់របួស

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បើកបរដោយស្ត្រីជនជាតិចិន បានបុករះរ៉ឺម៉កឡាំប៉ាតា បណ្តាលឲ្យសិស្សរៀននៅសាលាទួនហ្វា៦នាក់របួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤៥នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងផងដែរ៕ #ហាមលួចចម្លងអត្ថបទ និងរូបភាពដោយគ្មានការអនុញ្ញាត ។

មតិយោបល់