ព័ត៌មានជាតិ

ប្រទះឃើញសត្វផ្សោតញីទម្ងន់ជាង200គីឡូងាប់អណ្តែតទឹកនៅក្រុងក្រចេះ

ក្រចេះ: ពលរដ្ឋខេត្តក្រចេះ សូមចូលរួមសោកស្តាយយ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់ធនធានធម្មជាតិសត្វផ្សោតទឹកសាបតំបន់ទន្លេរមេគង្គ ជាប្រភេទថនិកសត្វដ៏កម្រមានលើពិភពលោក។

នេះជាការបាត់បង់ដ៏ធំធេងបំផុតរបស់សត្វកម្រ ដែលកន្លងមកវាបានជួយចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅមូលដ្ឋានរាប់សិបឆ្នាំមកហើយ និងជួយឲ្យជីវភាពល្អប្រសើរ ជៀសផុតពីភាពក្រលំបាក។

សត្វផ្សោតខាងលើ មានទម្ងន់ជាង200គីឡូក្រាម ជាផ្សោតញី បានងាប់អណ្តែតមកទើនឹងកោះទ្រង់ មុខក្រុងក្រចេះ ដែលពលរដ្ឋបានឃើញនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៩ នេះ។

ក្នុងនាមពលរដ្ឋម្នាក់ដែលចូលចិត្តជាពិសេសសត្វផ្សោតនោះគឺគាត់មានការសោកស្តាយយ៉ាងខ្លាំងចំពោះធនធានដែលកម្រមានបែបនេះ៕

 

មតិយោបល់