ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង ពន្លះជាមួយរថយន្តម៉ាក Mitshubisi pajero 2018 លាន់ដូចរន្ទះ បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាលលើផ្លូវជាតិលេខ៦អា

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ស៊ាំយ៉ុងមួយគ្រឿង បានបុកជាមួយរថយន្តស៊េរីទំនើបម៉ាកMitshubisi pajero 2018 ពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់និងស្រាល។ ចំណែករថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធន:តូតាល់ តាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ និងអន្តរាគមន៍បញ្ជូនជនរងគ្រោះដែលរងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់