បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលម្ចាស់ផ្ទះមិននៅ រវល់ទៅបុណ្យនៅភ្នំពេញ ស្រាប់តែផ្ទះត្រូវជនសង្ស័យធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលលួចទ្រព្យសម្បត្តិ។
ករណីនេះកើតឡើងនៅម៉ោង៩និង៥០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ លឹម ម៉េងគារ ភេទប្រុស អាយុ៦០ឆ្នាំ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីឃាត់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់៕
មតិយោបល់