ព័ត៌មានជាតិ

បីសង្កាត់​ក្នុងខណ្ឌដូនពេញ ដាច់ភ្លើងនៅរសៀលនេះ

ភ្នំពេញ: អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នាវេលាម៉ោង២៖៤៧នាទីរសៀលនេះ មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន៖ (1) ប.ត054, PT470 ផ្លូវលេខ៦៣ និង PT961 ផ្លូវ55 សង្កាត់បឹងរាំង (2) PT127 និង PT 927 ផ្លូវលេខ174 សង្កាត់ផ្សារថ្មី៣ (3) ប.ត358 ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

edc

មតិយោបល់