កណ្ដាលៈ កាលពីវេលាម៉ោង ៨និង៣០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល លោកអធិការនគរបាលក្រុងតាខ្មៅ ប៉ុស្ថិ៍គរបាលរដ្ឋបាលដើមមៀន និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលនីតិវិធីដោយលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានចុះមកដល់ទីតាំង
កែច្នៃរថយន្ត(កាត់ត) គ្មានច្បាប់អនុញ្ញាត នៅចំណុចដីឡូតិចំការស្វាយ ផ្លូវលំភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ម្ចាស់ទីតំាងខាងលើឈ្មោះ ហូ ច្រុង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ ទិញលក់រថយន្ត។
វត្ថុតាងដកហូតបានរួមាន៖
១-រថយន្តlexus Rx350 ឆ្នាំ2008ពណ៌ប្រផះ
២-រថយន្តlexus RX350ឆ្នាំ2006 ពណ៌ស
៣-រថយន្តlexus Rx350 ឆ្នាំ2015ពណ៌ខ្មៅ
៤-រថយន្តToyotaprius ឆ្នាំ2010 ពណ៌ទឹកប្រាក់
៥-រថយន្តToyota prius ឆ្នាំ2006ពណ៌ស
៦-រថយន្តToyotacamyឆ្នាំ2004 ពណ៌ស
៧-រថយន្តtoyota camry hybrid ឆ្នាំ2013ពណ៌ទឹកប្រាក់។
៨-រថយន្តtoyotacamry hybrid ឆ្នាំ2007ពណ៌ទឹកមាស
៩-រថយន្តtoyota hybrid ឆ្នាំ2005 ពណ៌ទឹកប្រាក់។
ចំពោះវត្ថុតាងខាងលើ កំពុងរង់ចាំការសម្រច របស់លោកព្រះរាជអាជ្ញាតាមនិតិវិធីច្បាប់៕
មតិយោបល់