ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ បុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

​ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ​ ថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១២និង៥០នាទីថ្ងៃត្រង់​ នៅតាមបណ្ដោយផ្លូវ៤៣២​ សង្កាត់​ទួលទំពូង​១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ​ និងរថយន្ត​ ក្នុងទិសដៅស្របគ្នា ។

រថយន្ត​ម៉ាក High Lander ពណ៌ស្លែ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ ២BB ២០៦៣​ អ្នកបើកបរភេទប្រុស​ និងម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ព្រៃវែង​ ១G ៩០៦១ ​។ អ្នកបើកបរម៉ូតូរងរបួសស្រាល​ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ​ និងរថយន្ត​ខូចខាតផ្នែកខាងមុខខាងឆ្វេង ។

បច្ចុប្បន្ន​វត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់