ការឈឺបំពង់ក គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យរលាកបំពង់ក មានការឈឺចាប់ ពិបាកក្នុងការលេបចំណីអាហារ ហើយសូម្បីតែការនិយាយស្តីក៏ពិបាកដែរ។ ដូច្នេះដើម្បីព្យាបាលជំងឺឲ្យឆាប់ជា ក្រៅពីលេបថ្នាំតាមវេជ្ជបញ្ជា អ្នកគួរតែតមអាហារមួយចំនួនដោយខ្លួនឯងផងដែរ ពុំនោះទេជំងឺនឹងកាន់តែធ្ងន់ធ្ងរ។
ខាងក្រោមនេះ គឺជាប្រភេទអាហារដែរអ្នកគួរជៀសវាង នៅពេលកើតជំងឺឈឺបំពង់ក៖
អាហារហិរ
អាហារហិរ ត្រូវបានគេចាត់ទុកជារបបអាហារដែលមានអត្ថប្រយោជន៍ខ្លាំងបំផុត ចំពោះការរំលាយអាហារ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនល្អសម្រាប់អ្នកដែលកើតជំងឺរលាកបំពង់កនោះឡើយ ព្រោះនៅពេលដែលអាហារប្រភេទនេះឆ្លងកាត់បំពង់ក វានឹងមានលក្ខណៈក្រហាយ និងរលាកកាន់តែធ្ងន់ធ្ងរ។
អាហារអាំង ចៀន ឬបំពង
ពពួកអាហារទាំងនេះក៏មិនល្អសម្រាប់អ្នកជំងឺឈឺបំពង់ក ដែរ ដោយសារតែវាអាចបង្កឲ្យពិបាកលេប និងឈឺបំពង់កលើសដើម។ ប្រសិនបើអ្នកទទួលទានកាន់តែច្រើន ជំងឺមិនងាយនឹងជាសះស្បើយឡើយ ហេតុនេះសូមជៀសវាងបណ្តោះអាសន្នសិន ទំរ៉ាំតែជាដាច់។
ភេសជ្ជៈមានជាតិអាល់កុល
មនុស្សជាច្រើនគិតថា ជាតិអាល់កុល គឺជាថ្នាំប្រឆាំងនឹងមេរោគ និងសម្អាតបំពង់ក។ ប៉ុន្តែវាមិនមែនជាការពិតនោះទេ ប្រសិនបើអ្នកទទួលទានច្រើនអាចគ្រោះថ្នាក់ ដែលបណ្តោលមានអារម្មណ៍ក្តៅក្រហាយនៅក្នុងបំពង់កកាន់តែខ្លាំង។ ភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល នឹងបណ្តោលឲ្យមានការផ្លាស់ប្តូរសីតុណ្ហភាពក្នុងរាងកាយដូចជា ស្រាបៀរត្រជាក់ៗ គឺកាន់តែធ្វើឲ្យបំពង់កឈឺកាន់តែធ្ងន់ធ្ងរ៕
មតិយោបល់