សៀមរាបៈ នៅវេលាម៉ោង១ និង៥០នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីជនរងគ្រោះ ២នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
ជនរងគ្រោះទី១.ឈ្មោះ ភាន់ ថា ភេទប្រុស អាយុ៥១ឆ្នាំ ជាឪពុក និងទី២.ឈ្មោះ ថា ថោន ភេទប្រុស ២១ឆ្នាំ (កូន) រស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីកើតទ្បើង នៅពេលជនរងគ្រោះ បានចុះរកត្រីក្នុងលូ បណ្ដាលឲ្យថប់ដង្ហើមស្លាប់តែម្ដង៕
មតិយោបល់