អង់គ្លេស៖កំហុសមួយដ៏ធ្ងន់ធ្ងរ ដែល ជ្រើសរើស David Moyes ឲ្យដឹកនាំក្លិបបិសាចក្រហមនោះ អតីតអ្នកគ្រប់គ្រង Sir Alex Ferguson នឹងបន្តក្លាយជាអ្នកដឹកនាំក្រុម បិសាចក្រហម ។
កាលពីម្សិលមិញនេះដែរ កាសែត Telegraph និង Daily Star បានចុះផ្សាយថា David Moyes បានអះអាងថា Sir Alex នៅតែជាជម្រើសគ្រូបង្វឹក និងជ្រើសរើសគ្រូបង្វឹកថ្មី សម្រាប់ក្លិប បិសាចក្រហម ។ ព័ត៌មាននេះស្តាប់ទៅវាដូចជាប្លែកណាស់ ព្រោះថា Sir Alex ទទួលការស្តីបន្ទោស បន្ទាប់ពីចង្អុលបង្ហាញខុសផ្លូវនោះ។ប៉ុន្តែយើងដឹងថា ឥទ្ធិពលរបស់ Sir Alex Ferguson នៅលើទីលានគឺខ្ពស់ណាស់ ដោយក្នុងបរិបទ នាពេលបច្ចុប្បន្ននេះ គ្មានគ្រូបង្វឹកណាដែលល្អដូច Sir Alex Ferguson ឡើយ។
បច្ចុប្បន្ននេះ បេក្ខជនដែលអាចដឹកនាំក្រុមបិសាចក្រហមបាន មាន ២ នាក់ ដែលគេកំពុងសំឡឹងមើលនោះ គឺ Louis Van Gaal និង Carlo Ancelotti ។ ក៏ប៉ុន្តែ Carlo Ancelotti បច្ចុប្បន្នកំពុង ដឹកនាំក្រុម Real Madrid ទៅមុខជាលំដាប់ អាចនឹងមិនចេញ ខណៈដែល Louis Van Gaal គ្រូបង្វឹកជម្រើសជាតិហុល្លង់ នឹងចាកចេញពីក្លិប បន្ទាប់ពី World Cup និងលេចឭព័ត៌មានថា គាត់អាចនឹងទៅកាន់ Old Trafford និង Bacelona ។
ជាមួយនឹងព័ត៌មានខាងលើនេះ វាពិបាកនឹងជឿណាស់ថា Sir Alex Ferguson នឹងមកដឹកនាំក្រុម វិញ ក្នុងរយៈពេលដែល បិសាចក្រហមកំពុងជួបសម្ពោធដ៏ធ្ងន់ធ្ងរក្រោយបណ្តេញ David Moyes ចេញពីតំណែងនោះ៕
មតិយោបល់