ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១០,០០០ដុល្លារ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង២០នាទីយប់ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតក្នុងភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ក្រោយពីបានទទួលព័ត៌មាន ភ្លាមកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាម ដោយ ពេលទៅដល់ភ្លើងបានឆាបឆេះអស់ស្ទើទាំងស្រុងទៅហើយ កម្លាំងជំនាញបានបាញ់ទឹកពន្លត់ធ្វើឲ្យរលត់ជាស្ថាពរ ដោយប្រើប្រាស់ទឹកអស់ចំនួនមួយឡាន។

ម្ចាស់ឈ្មោះ ពៅ នឿន ភេទស្រី អាយុ ៤២ឆ្នាំ មានមុខរបរជាកសិករ។
ផ្ទះមានទំហំ ៧x៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារនាបក្តារឆេះអស់ប្រហែល ៨៥ភាគរយ។

សម្ភារ:ខូចខាតរួមមាន៖
-លុយដុល្លា ១៥០ដុល្លារ
-លុយខ្មែរ ១៥ម៉ឺនរៀល
-ចានឆ្នាំងស្រូវអង្ករមួយចំនួន ខោអាវ
-កង់ចំនួន ២គ្រឿង
-ទូរទស្សន៍
-អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សរុបជាទឹកប្រាក់អស់ប្រហែល ១០,០០០ដុល្លារ។

មូលហេតុ៖ បណ្តាលមកពីប្តីប្រចណ្ឌ និងប្រពន្ធរួចក៏ដុតផ្ទះតែម្តង ក្រោយពេលធ្វើសកម្មភាពរួចក៏រត់គេចខ្លួន តែត្រូវបានកម្លាំងប៉ុស្ត៍រដ្ឋបាលឃុំខ្វាវតាមចាប់ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

មតិយោបល់