Post News Media ព័ត៌មានជាតិ ​បុរសម្នាក់ ជ...

​បុរសម្នាក់ ជិះម៉ូតូដឹកឈើ ដួល​បោកក្បាលស្លាប់នៅនឹងកន្លែង!

ក្រចេះ: កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងជិះម៉ូតូដឹកឈើដួល បណ្តាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង​ ភូមិកែងប្រាសាទ ឃុំសំបូរ ស្រុក សំបូរ ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ប៉ុន រ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ រាស់នៅភូមិឃុំកើតហេតុ​​។

សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
​ចំណែកវត្ថុតាងម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី៕​

Loading...