កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានបុរសម្នាក់ជិះម៉ូតូគេចរថយន្ត បណ្តាលឲ្យធ្លាក់ស្នាមភ្លោះផ្លូវដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះមានឈ្មោះ តុប សំអៀរ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌។ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HD-0457។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យនិងនាំយកម៉ូតូរក្សាទុកនៅនគរបាលប៉ុស្តិ៍រដ្ឋបាលរង់ចាំការដោះស្រាយប្រសិនបើមានការប្តឹងផ្តល់គ្នា។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់