ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានចោរមួយក្រុមបានធ្វើសកម្មភាពវាយយកម៉ូតូ ព្រមទាំងទូរស័ព្ទ និងប្រាក់មួយចំនួន ហើយបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដែលសិ្ថតនៅចំណុចសាលាបឋមសិក្សាពញាក្រែក តាមផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះមានឈ្មោះ ហោម រតនា អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានចេញពីញុាំអីជាមួយមិត្តភក្តិនៅផ្សារសូរិយាម៉ល ក្រោយមកមិត្តភក្តិជនរងគ្រោះក៏បានជូនទៅផ្ទះវិញ នៅពេលដែលជិះជិតដល់ផ្ទះ ក៏បានត្រឡប់ទៅវិញ។
ក្រោយមកស្រ្តីរងគ្រោះក៏បានបែកគ្នាពីមិត្តភក្ដិ ហើយស្រ្តីរងគ្រោះក៏បានជិះម៉ូតូតែម្នាក់ឯងត្រឡប់មកផ្ទះ នៅពេលដែលកំពុងជិះជិតដល់ផ្ទះស្រាប់តែបានលេចមុខជនសង្ស័យម្នាក់បានដើរកាត់ពីមុខម៉ូតូរបស់ ខណៈនោះក៏មានជនសង្ស័យម្នាក់ទៀតបានមកឃាត់ឲ្យឈប់ម៉ូតូ រួចបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿង ម៉ាក ហង់ដាធូដេ ពណ៌ក្រហម គ្មានស្លាកលេខ ព្រមទាំងទូរស័ព្ទដៃ ៣គ្រឿង និងលុយចំនួន ៥០ដុល្លារ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
គួរបញ្ជាក់ផងដែរថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ មានករណីប្លន់ប្រដាប់អាវុធជាច្រើនដងមកហើយ ដោយមិនឃើញមានសមត្ថកិច្ចណាម្នាក់ មានវិធានការទៅលើករណីនេះនៅឡើយទេ។ ជាពិសេសទៅទៀតនោះ គឺនៅក្នុងភូមិសាស្ត្រទួលសង្កែនេះតែម្តង ដោយក្នុងភូមិសាស្ត្រនេះ សម្បូរទៅដោយបញ្ហាគ្រឿងញៀន អាចកើតឡើងជាករណី លួច គាស់ផ្ទះ ឆក់ ប្លន់ ជាដើម។
ក្រោយពីកើតហេតុស្រ្តីរងគ្រោះបាបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាចាត់ការតាមនីតិវិធី៕
មតិយោបល់