Post News Media ព័ត៌មានសុខភាព ស្មានមិនដល់ ដ...

ស្មានមិនដល់ ដើរជើងទទេផ្តល់អត្ថប្រយោជន៍ខ្លាំងយ៉ាងនេះ!

មនុស្សភាគច្រើនគិតថា ការដើរដោយជើងទេអាចបណ្តោយឲ្យមានរបួស ឬបង្កឲ្យឆ្លងមេរោគផ្សេងៗ ប៉ុន្តែការដើរបែបនេះក៏ផ្តល់អត្ថប្រយោជន៍សម្រាប់រាងកាយផងដែរ។

១.ព្យាបាលបញ្ហាគេងមិនលក់
ការដើរដោយជើងទទេ ជាពិសេសនៅលើស្មៅអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ល្អ។ ហេតុអ្វី? ដោយសារតែនៅពេលអ្នកដើរជើងទទេ រាងកាយមានទំនាក់ទំនងផ្ទាល់ជាមួយនឹងផែនដី ដែលអនុញ្ញាតឲ្យប្រេកង់អេឡិចត្រូម៉ាញ៉េទិករបស់ផែនដីត្រូវបានធ្វើសមកាលកម្មជាមួយប្រេកង់របស់អេឡិចត្រូម៉ាញ៉េទិក ដែលបញ្ចេញដោយរាងកាយរបស់អ្នក។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ទៀតថា នៅពេលប្រេកង់អេឡិចត្រូម៉ាញ៉េទិក ទាំងពីរនេះធ្វើការព្រមគ្នា វានឹងជួយឲ្យអ្នកមានសុខភាពល្អ ហើយអាចជួយព្យាបាលការគេងមិនលក់។

២.ធ្វើឲ្យឈាមរត់ប្រសើរឡើង
ការដើរដោយជើងទទេ ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានភាពស្ងប់ស្ងាត់ និងធ្វើឲ្យឈាមរត់ទៅជើងកាន់តែប្រសើរឡើង ជាពិសេសអ្នកដែលកំពុងតែមានបញ្ហាសរសៃឈាមវ៉ែន ឬជំងឺទឹកនោមផ្អែម។

នៅពេលជើងរបស់អ្នកមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងដី វានឹងជួយរំញោចដល់ការតភ្ជាប់សរសៃប្រសាទ ដែលអនុញ្ញាតឲ្យរាងកាយមានតុល្យភាព ជាពិសេសសមនុស្សចាស់។

៣.ពង្រឹងប្រព័ន្ធភាពស៊ាំ
ការដើរដោយជើងទទេ ត្រូវបានគេអះអាងថា អាចជួយធ្វើឲ្យប្រសើរឡើងនូវគុណភាព និងបរិមាណនៃកោសិកាឈាម ដែលមានសារ:សំខាន់បំផុតសម្រាប់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។

៤.បង្កើនថាមពល
អត្ថប្រយោជន៍មួយទៀត នៃការដើរដោយជើងទទេទៀងទាត់ គឺមានឥទ្ធិពលវិជ្ជមានក្នុងការលើកកម្ពស់ថាមពលសម្រាប់រាងកាយ។

ហេតុនេះ អ្នកគួរតែចំណាយពេលដើរដោយជើងទទេមួយថ្ងៃឲ្យបាន ១៥នាទី ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យដូចខាងលើនេះ៕

Loading...