ភ្នំពេញៈ នៅវេលាម៉ោង៨និង២៣នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យ បានកើតឡើងត្រង់ចំណុច រោងចក្រផលិតសម្ភារសំណង់យីហោ អេសវ៉ាយអ៊ិនដាសស្ទ្រី ឯ.ក តាមផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារខូចខាត៖ ឈើទុកចោលនៅក្បែររោងចក្រមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យខាងលើ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញអន្តរាគមន៍ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង ១៦ម៉ែត្រគីប ទើបរលត់ទាំងស្រុងនៅម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃដដែល។
មូលហេតុ៖ បណ្តាលមកពីចោលកន្ទុយបារី៕



មតិយោបល់