ព័ត៌មានជាតិ

​រថយន្តស៊ីណាដឹកអ្នកដំណើរ រេចង្កូតបុកម៉ូតូចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យមនុស្ស១៧នាក់ និងធ្ងន់និងស្រាល

ប៉ៃលិនៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង រវាងរថយន្តដឹកអ្នកដំណើរ បុកជាមួយម៉ូតូសង់ ០១៧ បណ្តាលឲ្យមនុស្ស១៧នាក់ រងរបួសធ្ងន់និងស្រាល នៅភូមិភ្នុំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ម៉ូតូឈ្មោះ សំ​ ចាន់ណា ភេទប្រុស​ អាយុ​២៧ឆ្នាំ ស្នាក់នៅភូមិទួលខ្ពស់ ឃុំ​ស្ទឹងត្រង់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកឌ្រីមសេរី២០១៧ ពាក់ស្លាកលេខ ប៉ៃលិន 1C-2395 ។ចំណែកម្ចាស់រថយន្តឈ្មោះ សុខ សុផៃ ភេទប្រុស​ អាយុ​២៥ឆ្នាំ ស្នាក់នៅភូមិផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្ត ម៉ាកស៊ីណា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-2769។

អ្នករួមដំណើរក្នុងរថយន្តមានចំនួន ១៧នាក់ រងរបួស១៣នាក់៖
១/ អ៊ិន ស្រីអិត ភេទស្រី អាយុ ២៦ឆ្នាំ (របួសធ្ងន់)
២/ ប៉ិច សុខា ភេទស្រី អាយុ ៥៤ ឆ្នាំ (របួសស្រាល)
៣/ ប៉ិច សារឿន ភេទស្រី អាយុ ៥០ឆ្នាំ (របួសស្រាល)
៤/ ឡុង សុឃីម ភេទស្រី អាយុ១៦ ឆ្នាំ (របួសស្រាល)
៥/ ធឿន សៅ ភេទប្រុស អាយុ ២១ ឆ្នាំ (របួសស្រាល)
៦/ អិត មឿន ភេទស្រី អាយុ៦៩ ឆ្នាំ (របួសស្រាល)
៧/ ប៉ិច ឬទ្ធី ភេទប្រុស អាយុ៩ឆ្នាំ (របួសស្រាល)
៨/ ឡឹង សុឃឿន ភេទប្រុស អាយុ ១៣ឆ្នាំ (របួសស្រាល)
៩/ អ៉ិន ស្រីនាង ភេទស្រី អាយុ១៥ ឆ្នាំ (របួសស្រាល)
១០/ សៅ សេរីវឌ្ឍនៈ ភេទប្រុស អាយុ៦ ខែ (របួសស្រាល)
១១/ម៉េត លីយ៉ា ភេទប្រុស អាយុ ៥ឆ្នាំ (របួសស្រាល)
១២/ សាត ស ភេទប្រុស ៥៨ឆ្នាំ (របួសស្រាល)
១៣/ ចាន់ថា សូរិយាភណ្ឌ ភេទស្រី អាយុ ២ឆ្នាំ (របួសស្រាល) អ្នកទាំង១៧ នាក់ មានទីលំនៅ នៅខេត្តបាត់ដំបង។

សរុបទាំងអស់មាន១៧ នាក់/ស្រី៩នាក់ ,របួសធ្ងន់ម្នាក់ ,របួសស្រាល ១២ នាក់/ស្រី០៦នាក់ ។

បច្ចុប្បន្នអ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ រីឯអ្នកបើកបររថយន្ត ឈ្មោះ សុខ សុផៃ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់បន្តទៀត។ រីឯមូលហេតុ បណ្តាលមកពីរថយន្តរេចង្កូតទៅបុកម៉ូតូដែលចត ទុកនៅលើចិញ្ចើមផ្លូវ៕

មតិយោបល់