ភ្នំពេញៈ ស្រ្តីវ័យ៣៩ឆ្នាំម្នាក់ បានជិះម៉ូតូមួយគ្រឿងមកឈប់លើស្ពានច្បារអំពៅ រួចលោតពីលើស្ពានចូលទៅក្នុងទឹកបាត់មិនដឹងមូលហេតុ បន្សល់ទុកម៉ូតូមួយគ្រឿងនិងស្បែកជើងមួយគូ។
ហេតុការណ៍ភ្ញាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើនៅតាមដងផ្លូវនេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានច្បាអំពៅ តាមបណ្តោយផ្លូវមុនីវង្ស សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុស្រ្តីម្នាក់ជិះម៉ូតូឃ្លីកមួយគ្រឿង ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-9286 ទិសដៅកើតទៅលិច លុះមកចំណុចកើតហេតុខាងលើបានឈប់ម៉ូតូរួចបានលោតពីស្ពានចូលក្នុងទឹកបាត់បន្សល់ទុកតែម៉ូតូមួយគ្រឿងនិងស្បែកជើង១គូនៅនឹងកន្លែងកើតហេតុ ខណៈនោះគេឃើញសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុ ដែលដោយមិនបានបញ្ជាក់វែងឆ្ងាយនោះទេគ្រាន់តែប្រាប់ថានាងមានឈ្មោះ ឈន ហុង មានអាយុ៣៩ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ករណីធ្វើអត្តឃាត់ស្លាប់ខ្លួនឯងមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើងទេ ព្រោះមិនអាចបំភ្លឺពីសាច់ញាតិបាន។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋាបាលច្បារអំពៅ១ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារដើម្បីប្រគល់ម៉ូតូឲ្យទៅវិញ៕
មតិយោបល់