ព័ត៌មានជាតិ

ទ្បង់គ្រីស័រ ពន្លះម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់សន្លប់ស្ដូកស្ដឹង

បាត់ដំបង: កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

រថយន្តម៉ាកទ្បង់គ្រីស័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2C-1731 អ្នកបើកបរឈ្មោះ គុជ ប៊ុនឆាំ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែកម៉ូតូ ម៉ាកហុងទ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខបាត់ដំបង1I-8118 អ្នកបើកបរឈ្មោះ វុធ សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (របួសធ្ងន់)។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសាររថយន្តបើកបរមានទិសដៅពីលិច ទៅកើត ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានវេចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។

បច្ចុប្បន្នអ្នករបួស ត្រូវបានបញ្ជូនទៅពេទ្យខេត្តបាត់ដំបង រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់