ព័ត៌មានជាតិ

កូរ៉េខាងត្បូង​នឹង​បើក​ទីផ្សារ​ជួញដូរ​មាស​នៅ​ដើមឆ្នាំ​២០១៤

​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ​ថា កូរ៉េខាងត្បូង​នឹង​បើក​ទីផ្សារ​ពាណិជ្ជកម្ម​ជួញដូ​រមាស​នៅ​ឆ្នាំក្រោយ ជា​សាធារណៈ​។​
​ទីផ្សា​រមាស ឬ​ទីផ្សារ​ពាណិជ្ជកម្ម​មាស នឹង​ត្រូវ​បើក​ដំណើរការ​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កូរ៉េ​នា​ដើម​ត្រីមាស​ទី​១​ឆ្នាំ​២០១៤ ដើម្បី​អនុញ្ញាត​ឲ្យមាន​ការជួ​ញ​ដូ​រមាស​នៅក្នុង​ប្រទេស​ជា​សាធារណៈ​។ នេះ​បើ​យោង​តាម​គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ (FSC)​។​

​សម្រាប់​អ្នកលេង​ទីផ្សារ​ពាណិជ្ជកម្ម​មាស​នេះ នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ជា​សមាជិក ដោយ​គ្រាន់តែ​បំពេញ​ទៅតាម​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យបាន​ជាក់លាក់​។​
​ដើម្បី​ជំរុញ​ឲ្យ​ប្រតិបត្តិការ​ទីផ្សារ​ពាណិជ្ជកម្ម​មាស​ថ្មី​នេះ មាន​ដំណើរការ​ល្អ រដ្ឋាភិបាល​បាន​ធ្វើ​ការលើកលែង​ពន្ធ ព្រមទាំង​កាត់​បន្ថយពន្ធ​សាជីវកម្ម និង​ប្រាក់​ចំណូល​៕
Gold Market

មតិយោបល់