Post News Media ព័ត៌មានជាតិ ​ព័ត៌មានបឋម៖ ...

​ព័ត៌មានបឋម៖ មានអ្នកបាត់សាច់ញាតិទេ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកនៅស្រុកស្អាង!

កណ្តាល: សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ​មានករណីប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ស្ថិតនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យផងដែរ។ ចំពោះករណីនេះ យើងនៅមិនទាន់ដឹងថា ជាករណីអ្វីឲ្យពិតប្រាកដនោះទេ។

ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕

Loading...