ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង១៣ និង១៥នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឆក់កាបូបមួយ កើតឡើងត្រង់ចំណុចហ្គារ៉ាស់ សាំងតូតាល់ឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យមានគ្នាប្រហែល០៣នាក់ ជិះម៉ូតូ០២គ្រឿង មិនស្គាល់ម៉ាក បានឆក់កាបូប ពីជនរងគ្រោះ ឈ្មោះ សីង លីងលី ភេទស្រី ឆ្នាំកំណើត ១៩.១០.១៩៧១ ជនជាតិចិន កាន់អត្តសញ្ញាណប័ណ្ណលេខ ៣៣២៦០១១៩៧១១០១៩២៧២៨។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ ដែលឈរតាមគោលដៅផ្លូវជាតិលេខ៤ បានតាមឃាត់ជនសង្ស័យម្នាក់ឈ្មោះ ហ៊ាន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ លុះដល់ម៉ោង១៣ និង២៥នាទីថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថក្រុងព្រះសីហនុចំនួន១៥នាក់ទៀត ដឹកនាំដោយលោក វរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ បានពួនស្ទាក់ឃាត់បានបក្ខពួកជនសង្ស័យចំនួន០២
នាក់ទៀត នៅចំណុចក្រោយមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់១ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ហែម សុខលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចម្ការអណ្តូង ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម ។
២-ឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត ភូមិជួរ ឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

ដកហូតវត្ថុតាងរួមមាន ៖
១- ម៉ូតូម៉ាក Honda C-១២៥ ស៊េរី២០២០ ពណ៌ក្រហម អត់មានស្លាកលេខ ចំនួន ០១គ្រឿង
២-ម៉ូតូម៉ាក Honda C-១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FW-៩៥៧៥ ចំនួន ០១គ្រឿង
៣-ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
៤-នាឡិកា ចំនួន ០៣គ្រឿង
៥-ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០២វង់
៦-លុយចំនួន ៣០,០០០រៀល
៧-កាតក្រីម៉ូតូ ០១សន្លឹក
៨-អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន ០២សន្លឹក
៩-កាបូបដៃចំនួន ០២

បច្ចុប្បន្នកម្លាំងអាវុធហត្ថ ក្រុងព្រះសីហនុ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងខាងលើ ទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់៕

មតិយោបល់