ព័ត៌មានអន្តរជាតិ

Update៖ មនុស្សស្លាប់កើនដល់ ១,២៣៤ នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ វាយប្រហារនៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីៈ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារនៅលើកោះ Sulawesi របស់ឥណ្ឌូនេស៊ី បានកើនឡើងដល់ ១,២៣៤ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

កាលពីថ្ងៃសុក្រ មានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៥ រ៉ិចទ័រ បានបង្កឲ្យមានរលកស៊ូណាមិកម្ពស់ ៦ ម៉ែត្រ និងបានបំផ្លិចបំផ្លាញនៅទីក្រុង Palu ស្ថិតភាគខាងលិចឆ្នេរសមុទ្រ Sulawesi ។

ដោយប្រជាជនជិត ២០០,០០០ នាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញទៅទីសុវត្ថិភាព និងត្រូវការជំនួយសង្គ្រោះបន្ទាន់ ខណៈដែលមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានទឹកហូរកួចចេញពីតំបន់ដែលរងគ្រោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកជួយសង្គ្រោះមិនទាន់បានទៅដល់តំបន់ ដែលរងផលប៉ះពាល់ច្រើននោះទេ ខណៈកំពុងមានការព្រួបារម្ភថា ចំនួនអ្នកស្លាប់ អាចនឹងមានការកើនឡើងបន្ថែមទៀត៕

មតិយោបល់