ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ លោក ឌី រត្ន័ខេមរុន អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យ បានចុះបិទអាជីវកម្មសិប្បកម្មលក់មាន់ចំនួន២កន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះបិទអាជីវកម្មនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងប្រជាពលរដ្ឋក្បែរខាង(មានក្លិនស្អុយ ខ្វះអនាម័យ និងប៉ះពាល់ការរស់នៅប្រជាពលរដ្ឋ) ។
ក្រោយពីទទួលបាននូវបណ្តឹងអំពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានអំពីក្លិនស្អុយចេញពីកន្លែងរោងសិប្បកម្មលក់មាន់ទាំង២ទីតាំងខាងលើ ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់នោះ។ក្នុងព្រឹកនេះដែរក្រោមការដឹកនាំរបស់ លោក ឌី រត្ន័ខេមរុន អភិបាលរងខណ្ឌមានជ័យ បានបង្កើតគណៈកម្មាធិការចម្រុះមួយក្រុមចុះទៅធ្វើការបិទទាំង២កន្លែងតែម្តង៕
មតិយោបល់