ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំគណប្រតិភូជាន់ខ្ពស់មកកាន់មាតុប្រទេសវិញ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយជោគជ័យ បន្ទាប់ពីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសស្វីសមួយរយៈពេលរួចមក។

អញ្ជើញទទួលគណៈប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញមាន លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

មតិយោបល់