អង់គ្លេស: លោក Michael Gove រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងឈរឈ្មោះជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ដេវីត កាមារ៉ូន នឹងលាលែងពីតំណែងនៅខែតុលាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។
លោក Gove ដែលជាមនុស្សលេចធ្លោក្នុងយុទ្ធនាការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងគាំទ្រជាបេក្ខភាពពីលោក Boris Johnson ។ លោកនិយាយថា លោកបានឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស ដោយសារតែលោក Boris មិនអាចផ្តល់នូវការដឹកនាំឬកសាងក្រុមសម្រាប់ភារកិច្ចខាងមុខនេះ។
នៅក្នុងប៉ុន្មានថ្ងៃខាងមុខ លោកនឹងដាក់ចេញផែនការរបស់លោកសម្រាប់ចក្រភពអង់គ្លេសដែលលោកសង្ឃឹមថា អាចផ្តល់នូវការឯកភាពគ្នានិងការផ្លាស់ប្តូរថ្មីផងដែរ៕
មតិយោបល់