ភ្នំពេញៈ សពស្ត្រីម្នាក់ចងកសម្លាប់ខ្លួន ផ្អើលសាច់ញាតិអស់មួយភូមិប្រមូលគ្នីគ្នាមកឡោមព័ទ្ធជុំវិញទីតាំងកើតហេតុ គ្រាន់នឹងការងាររារាំង ទាំងប៉ូលិស ទាំងប៉េអឹម រួមទាំងអ្នកសារព័ត៌មានផង រួមទាំងមនុស្សចម្លែកមុខ គឺមិនអនុញ្ញាតិឲ្យចូលថត ក្បែរបរិវេណចងកឡើយ មិនដឹងថាសពនោះមានអាថ៌កំបាំងអ្វី បានរារាំងដល់ថ្នាក់ហ្នឹង។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំការស្វាយទួលនាយក ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
តែបើតាមអ្វីដែលគេនិយាយគ្នា សពចងកខាងលើជាមនុស្សស្រី វ័យ៥២ឆ្នាំ មានឈ្មោះ ហែន ណាវី មានទីលំនៅ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ស្រុកច្បារមន ខេត្តកំពងស្ពឺ តែមានប្តី អ្នកស្រុកភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពបានឲ្យដឹងថា ស្រ្តីខាងលើ មានជំងឺប្រចាំកាយ រហូតដល់តូចចិត្តត្បិតមិនចង់រស់ ទើបសម្រេចចិត្តបញ្ចប់ជីវិតលើចុងស្វាយ ទីទួល ក្បែរភូមិខាងលើ ។ តែបើអ្វីរឹតតែចម្លែកជាងខ្មោចទៅទៀតនោះ សាច់ញាតិដែលនៅរស់ ពេញមួយភូមិខាងលើ នាំគ្នាឡោមព័ទ្ធ កន្លែងកើតហេតុ កុំថាឡើយអ្នកសារពត៌មាន សូម្បីតែសមត្ថកិច្ច អាវុធហត្ថ ក៏មិនឲ្យចូលទៅក្បែរផង ។
សាកសពខាងលើ សាច់ញាតិសុំតែម្យ៉ាង ឲ្យប៉ូលិស ចេញលិខិតមរណភាព សម្រាប់ធ្វើបុណ្យ បូជាសព ជាការស្រច មិនដឹងជាមានរឿង អាថ៌កំបាំងធអ្វីលើសនេះទៀតមិនដឹង បើគេមិនឲ្យចូលក្បែរផង ៕
មតិយោបល់