ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទី ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨លើផ្លូវជាតិលេខ២១ ក្នុងភូមិក្បាលកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(មុខវត្តឈូងលាភ) ។

ករណនេះកើតឡើង រវាងរថយន្ត នីសាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2J-4269 បុកជាមួយរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-5745 លាន់សូរដូចរន្ទះ បណ្តាលឲ្យរងរបួសអ្នករួមដំណើរក្នុងរថយន្តនីសាន់ម្នាក់ ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ និងខូចខាតរថយន្តទាំងសង្ខាងយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានទាក់ទងហៅរថយន្តស្ទួច មកស្ទួចចេញពីផ្លូវ កុំឲ្យស្ទះចរាចរណ៏ និងស្រាវជ្រាវរកម្ចាស់ទាំង២ឲ្យចូលខ្លួន មកធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់