ព័ត៌មានជាតិ

ឃាត់ខ្លួនក្ដឹបចោរម្នាក់ ក្រោយពីធ្វើសកម្មភាពទូរស័ព្ទមិនសម្រេច

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ បានជិះម៉ូតូម៉ាក១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿងមិនបានសម្រេច ត្រូវបានកម្លាំងល្បាតប្រទះឃើញចាប់ឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យ២នាក់រត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២១៥ កែងផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេកើតហេតុខ្លួនកំពុងអង្គុយចុចទូរស័ព្ទលេង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិច បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ម៉ាក IPhone 6 plus តែមិនសម្រេច ព្រោះគាត់បានប្រតាយប្រតបជាមួយ ខណ:នោះមានកម្លាំងល្បាតប្រទះក៏ធ្វើការឃាត់ខ្លួនបានម្នាក់ រីឯ២នាក់ទៀតជិះគេចខ្លួនបាត់ស្រមោលឈឹង។

ជនសង្ស័យជិះពីក្រោយត្រូវចាប់បានមានឈ្មោះ អ៊ុក ចាន់រតនា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅម្តុំបុរីកីឡា ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកសួរនាំនៅអធិការដ្ឋាននរគបាលខណ្ឌទួលគោកកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់