ព័ត៌មានបច្ចេកវិទ្យា

(មានវីដេអូ)កង់រថយន្តបំពាក់កម្លាំងបង្វិលជុំធ្វើឲ្យរថយន្តលឿន ហើយប្រព័ន្ធត្រួតពិនិត្យជាក់លាក់ជាងមុន

អង់គ្លេសៈ វីដេអូ យូធូប គួរឲ្យចាប់អារម្មណ៍មួយ បានបង្ហាញពីភាពភ្ញាក់ផ្អើល ដែលកង់រថយន្តអាចធ្វើឲ្យរថយន្តគ្រប់ប្រភេទមានចលនា គ្រប់ទិសដៅ ហើយអាចបង្វិលក្នុងកម្រិត ៣៦០ដឺក្រេ។

អ្នកច្នៃប្រឌិតជនជាតិអង់គ្លេសលោក Matthew Liddiard អាចត្រូវបានគេឃើញថា ព្យាយាមបង្ហាញកង់រថយន្តមួយចំនួន ជាមួយរថយន្ត តូយ៉ូតា អេកូ របស់គាត់។

យន្តធ្វើចលនាផ្លាស់ទីដោយបង្វិលកង់ពីម្ខាងទៅម្ខាងធ្វើឲ្យរថយន្តផ្លាស់ទីបានយ៉ាងលឿនជាងមុន ។
លោក Matthew បាននិយាយថា កង់រថយន្តដែលមានសមត្ថភាពខ្ពស់មួយនេះ គឺជាទម្រងកង់ដំបូងគេ ដែលមានភាពងាយស្រួលប្រើ ហើយមិនតម្រូវឲ្យមានការកត់ចំណាំ។

លោកបន្ថែមទៀតថាកង់រថយន្តទាំងនេះបានបង្កើតឡើងដើម្បីសម្រួលដល់កត្តាអាកាសធាតុ និង លក្ខខ័ណ្ឌផ្លូវ ហើយវាកាន់តែខ្លាំង និងលឿនជាងមុន និងមានការត្រួតពិនិត្យជាក់លាក់​ល្អជាងពេលមុនផងដែរ ។

តាមការប៉ាន់ស្មាន កង់រថយន្ត Liddiard នេះ ត្រូវបានបំពាក់កម្លាំងបង្វិលជុំ ១០,៨៨៦គីឡូក្រាម ដែលបានអនុវត្តដោយផ្ទាល់ទៅលើកង់ ដែលមានភាពជាក់លាក់មិនគួរឱ្យជឿនេះ៕

https://youtu.be/AT5MqujCbSI

មតិយោបល់