កំពង់ចាមៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ សុវត្ថិភាពផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារស្គន់ ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានធ្វើតេស្តបឋមលើសរសៃគុយទាវ តៅហ៊ូ នំបញ្ចុក រកពុំឃើញមានសារធាតុគីមីហាមឃាត់លើផលិតផលទាំងនោះទេ ។
-បានរកឃើញទឹកក្រូចចំនួន ៤៣ យួរស្មើ ១២៩០ ដប គ្មានស្លាកសញ្ញា និងស្ករ សូកូឡា ចំនួន ១៤ កញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់ ។
ទំនិញទាំង ២ មុខខាងលើ ត្រូវបានមន្រ្តីសាខាដកហូតមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល ។


មតិយោបល់