ភ្នំពេញៈ តូចចិត្តនិងប្តី ដែលមិនយល់ចិត្ត ចេះតែឈ្លោះគ្នារាល់ថ្ងៃ ស្រ្តីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ ក្នុងផ្ទះបាយ ក្នុងបុរីឡាយគង់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០ នាទី ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះល្វែងលេខ១៣១Eo ជួរទី១៧ ក្រុមទី១៤ ផ្លូវលេខ០៩ ក្នុងបុរីឡាយគង់ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ពុះ ស្រីពៀញ ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ស្ទឹងជ្រៅ ឃុំដើមមាន ស្រុកតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកូនស្រីម្នាក់ ឈ្មោះស្រី ពេជ្រ អាយុ២ឆ្នាំ និងប្តីឈ្មោះ ទួ សៅ លី ហៅ(តយ) ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ មុខរបរធ្វើការនៅក្រុមហ៊ុន លក់ប្រេងម៉ាស៊ីន ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពពីបងស្រីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់បានតេទៅប្អូនស្រីគាត់ តែមិនមានអ្នក លើកមានតែក្មួយស្រីអាយុ២ឆ្នាំលើកនិយាយ ស្តាប់មិនបាន ដោយសង្ស័យក៏តេទៅប្តីឲ្យទៅផ្ទះមើលថា តើប្អូនស្រីគាត់ ទៅណាមិនបានលើកទូស័ព្ទ ពេលនោះប្តីក៏មកផ្ទះ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ក៏ឃើញប្រពន្ធរបស់គាត់ចង.កខ្សែរលីឡុង និងចំរឹងដែកបង្អួចស្លាប់បាត់ទៅហើយ ខណៈដែលកូនឈរយំ នៅចុងជើងម្តាយគួឲ្យអាសូណាស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកដើម្បីធ្វើកោសល្យវិច័យ រួចប្រគល់សពជូនសាច់ញាត្តិ យកទៅធ្វើបុណតាមប្រពៃណី៕
មតិយោបល់