Post News Media ព័ត៌មានជាតិ បុរសជនជាតិវៀត...

បុរសជនជាតិវៀតណាមម្នាក់ ខ្យល់គដួលលង់ទឹកស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ មាន​ករណីមនុស្ស​ស្លាប់​ដោយជំងឺ​ខ្យល់គ ដួលលង់ទឹកស្លាប់ នៅចំណុចផ្ទះ
លិចទឹក ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងសឺង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម កំពុង​ជួសជុល(អាសរសរ)ផ្ទះ នៅខាងក្រោយផ្ទះ តែម្នាក់ឯង ក៏ដួលលិចទៅក្នុងទឹក គ្មានអ្នកណាបានឃើញ ទើបមួយសន្ទុះក្រោយមកមានសាច់ញាតិ បានដឹងក៏លើកយកមកសង្គ្រោះ ហើយបានស្លាប់នៅមន្ទីរពេទ្យខេត្ត៕

Loading...