ព័ត៌មានជាតិ

ស្លាប់ម្នាក់ពេលបញ្ជូនទៅសង្រ្គោះបន្ទាប់ពីរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបណ្តាលឲ្យមានអ្នកស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ កើតហេតុរវាងម៉ូតូ និងរថយន្តធំសណ្តោងរ៉ឺម៉ក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៍ស+ក្រហម ពាក់ស្លាកលេខ កំពត 1H-8226 បើកបរដោយឈ្មោះ ស៑ុ រ៉ាឌី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិម្លូរម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល(របួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ) បើកបរមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-បាត់ដំបង) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកបរឡើងវ៉ារថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនៅខាងមុខ ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក SCANIA ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8869 និងសណ្តោងរ៉ឺម៉ក(ប្រភេទពោងដឹកស៉ីម៉ងត៍) ពាក់ស្លាកលេខ ភ្នំពេញ 4A-8269 បើកបរដោយឈ្មោះ ថា វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលបើកបរមានទិសដៅពីជើង ទៅត្បូង(បាត់ដំដង-ភ្នំពេញ) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូពេលសំរាកព្យាបាលនៅមន្ទីរពេទ្យ។
ចំពោះវត្ថុតាំងទាំងពីរ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។
សេចក្តីសន្និដ្ឋានករណីខាងលើនេះបណ្តាលមកពី អ្នកបើកបរម៉ូតូបើកបរវ៉ាជែងចូលចំណែកយានម្ខាងទៀតដែលមានទិសដៅផ្ទុយគ្នា៕

 

មតិយោបល់