ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៤នាក់ន្ទាប់ពីម៉ូតូនិងម៉ូតូពន្លះគ្នាយ៉ាងពេញទំហ៊ឹង

ត្បូងឃ្មុំ: ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៤និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខដីស្រែឈ្មោះម៉ៃ ចន្ធី ភេទប្រុស ស្ថិតនៅ ភូមិទួលកែវ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងម៉ូតូ ទិសដៅបញ្ជ្រាសគ្នា ។
ដោយម៉ូតូម៉ាកស៊ីធី (សេ១០០កូរ៉េ) ពណ៌ក្រហម ពាក់ស្លាកលខព្រៃវែង 1A- 21 54 បើកបរដោយឈ្មោះសាត ប៊ុន ថន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិ ខ្មែរឥស្លាម រស់នៅភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរមកពីទិសខាងលិច លុះមក ដល់ កន្លែងកើតហេតុ ដោយប្រើប្រាស់ល្បឿនលឿនបានទៅបុក ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ចាម 1A-6818 បើកបរ ដោយឈ្មោះសុខ ស៊ាន ភេទប្រុស អាយុ៥៩ឆ្នាំជាតិខ្មែរនៅភូមិ~ឃុំ កើត ហេតុខាងលើ និងអ្នករួមដំណើរ ០៣ នាក់ ១.ឈ្មោះប៉ោង យ៉ាន ភេទស្រីអាយុ ៦០ឆ្នាំជាតិខ្មែរ ២.ឈ្មោះស៊ាន សក ណា ភេទស្រី អាយុ ០៣ឆ្នាំជាតិខ្មែរ ៣.ឈ្មោះស៊ាន វរ: ភេទប្រុស អាយុ ០២ឆ្នាំជាតិខ្មែរ អ្នកទាំង០៣រស់នៅ ភូមិ~ឃុំជាមួយអ្នកបើកបរខាងលើ បណ្ដាលឱ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់និងអ្នករួមដំណើរ
០៣នាក់រងរបួសស្រាល និងអ្នកបើកបរម៉ូតូសេ១០០កូរ៉េ រងរបួសធ្ងន់ ៕

 

មតិយោបល់