ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: មុខសញ្ញាចំនួន០៤នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរសាលា ប្តឹងនគរបាលឲ្យឃាត់ខ្លួន បន្ទាប់ពីប្រមូលផ្តុំគ្នាទៅសំងំជក់គ្រឿងញៀន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី07 ផ្លូវលំភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងបន្ទប់ស្នាក់នៅក្នុងសាលាមធ្យមសិក្សារវិចិត្រសិល្ប:។

ជនសង្ស័យ ទី១.ឈ្មោះ សែម សុវណ្ណឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ទី២.ឈ្មោះ ង៉ូវ គឹមសេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអង្គតាសោមឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ទី៣.ឈ្មោះ ឡេង សូវិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិគូសថ្មីឃុំគូស ស្រុកត្រាំកក់ខេត្តតាកែវ។ ទី៤ ឈ្មោះ ទុយ គឹមហាក់ ភេទប្រុស អាយុ19ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។

ផ្នែកតាមបណ្តឹងរបស់ប្រជាពលរដ្ឋ មុនពេលកើតហេតុគេឃើញ ជនសង្ស័យជាសិស្សសាលាវិចិត្រសិល្ប: ទាំង០៤នាក់ក្នុងនោះ មានម្នាក់ជាសិស្សស្នាក់នៅក្នុងសាលា បានប្រមូលផ្តុំគ្នាសំងំសេពគ្រឿងញៀន ដោយគាត់ជាប្រជាពលរដ្ឋរស់នៅក្បែរសាលា មិនគាំទ្រឡើយ ចំពោះជនណាប្រព្រឹត្តផ្ទុយ ពីច្បាប់សង្គម ទើបរាយការណ៍ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង០៤នាក់ សមត្ថកិច្ចពិនិត្យឆែកឆែររកឃើញគ្រឿងញៀនមួយថង់តូច សម្ភារ:សម្រាប់សេពមួយចំនួន ដាវស៊ាំម៉ូរ៉ៃមួយដើម ម៉ូតូមួយគ្រឿងម៉ាកC110 ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ តាកែវ 1L- 6124 ត្រូវបាននគរបាលដកហូតជាវត្ថុតាងនិង កសាងសំណុំរឿង បញ្ជូន ខ្លួនទៅផ្នែកជំនាញ អធិការដ្ឋាននគរបាល ខណ្ឌសែសុខ ចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់