ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស ១៣នាក់ ជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ Ataturk

តួកគី: ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស ១៣នាក់ ក្នុងនោះមានទាំងជនជាតិ បរទេសបីនាក់ផងដែរ ក្នុងការជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ Ataturk ទីក្រុង Istanbul ។ នេះបើយោងតាម ការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។

គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយនៃមណ្ឌលឆ្លងកាត់ដ៏មមាញឹកបំផុតនៅអឺរ៉ុបនិងក្រុមអ្នកស៊ើបអង្កេតមិនទាន់បានបង្ហើបឱ្យដឹងនូវអ្វីដែលពួកគេបានដឹងអំពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនេះនៅឡើយទេ។

ភេរវករចំនួនបីនាក់បានសម្រុកចូលព្រលានយន្តហោះនៅយប់ថ្ងៃអង្គារ៍ បានបើកការវាយប្រហារនិងបំផ្ទុះគ្រឿងផ្ទុះក្នុងការវាយប្រហារដែល បានសម្លាប់មនុស្ស ៤២ នាក់និងរងរបួសរាប់រយនាក់ទៀត៕

160629-turkey-airport-attack-02 istanbul-dead

មតិយោបល់